Wednesday, November 9, 2022

គេហទំព័ររៀនអនឡាញន៍សម្រាប់កម្រិតបឋមនិងមធ្យមសិក្សា


គេហទំព័ររៀនអនឡាញន៍សម្រាប់កម្រិតបឋមនិងមធ្យមសិក្សា។

➡️បញ្ជាក់នេះជាគេហទំព័ររៀនអនឡាញន៍ក្រៅស្រុកនិងជាភាសាអង់គ្លេស!!

🌐https://www.khanacademy.org/

khanacademy គេហទំព័រដែលបានផ្តល់នូវការអនុវត្តន៍លំហាត់,​វីដេអូបង្រៀននិងផ្ទាំងគ្រប់គ្រងការសិក្សា

ផ្ទាល់ខ្លួនដែលផ្តល់ភាពងាយស្រួលដល់អ្នកសិក្សាឱ្យសិក្សាតាមកម្រិតផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងថ្នាក់និង

ក្រៅថ្នាក់រៀន។ khanacademy មានវគ្គសិក្សាដូចជា គណិតវិទ្យា,វិទ្យាសាស្ត្រ, កម្មវិធីកុំព្យូទ័រ, ប្រវត្តិ

សាស្រ្ត, សិល្បៈ សេដ្ឋកិច្ចនិងអ្វីៗជាច្រើនទៀត។

🌐https://alison.com/

Alison ជាវេទិការៀនអនឡាញន៍ឥតគិតថ្លៃធំមួយនៅលើពិភពលោកសម្រាប់ការអប់រំនិងបណ្តុះបណ្តាល

ជំនាញ។ វាគឺជាសហគ្រាសសង្គមមិនដើម្បីរកប្រាក់ចំណេញដែលបានបង្កើតឡើងដើម្បីធ្វើឱ្យវាអាចធ្វើទៅ

បានសម្រាប់អ្នកណាម្នាក់សិក្សាអ្វីៗនៅគ្រប់ទីកន្លែងគ្រប់ពេលវេលាដោយឥតគិតថ្លៃតាមអ៊ិនធរណេតក្នុង

កម្រិតមុខវិជ្ជាណាមួយ។ គេហទំព័រនេះអាចកម្រិតខ្ពស់បន្តិចតែក៏មានវគ្គសម្រាប់កម្រិតមធ្យមផងដែរ។

🌐https://ed.ted.com/

TED-Ed មានវីដេអូល្អៗដែលចែករំលែកពីគ្រូជាច្រើន សម្រាប់ស្តាប់បន្ថែមដើម្បីបង្កើនគំនិតនិងចំណេះដឹង។

🌐https://pbskids.org/

PBS Kids គឺជា American digital broadcast និង online television networkមួយ

សម្រាប់ក្មេងៗជាការកំសាន្តបែបចំណេះដឹង។ 

Labels: