Conversion ដែលគេនិយមប្រើបំផុត
និយាយឲ្យស្រួលស្ដាប់ទៅ Conversion Rate គឺជាចំនួនអ្នកចូលមើលគេហទំព័រ ឬផេកអាជីវកម្ម ហើយប្រើប្រាស់សេវាកម្ម ឬទិញផលិតផលរបស់អ្នកគិតជា ភាគរយ។ ពាក្យ ”Convert”មានន័យថា អ្វីដែលអ្នកជ្រើសរើសជា “គោលដៅ” ។ ឯម៉ាទ្រីសសម្រាប់គណនា Conversion Rate មានច្រើនដែលតម្រូវទៅតាមប្រភេទអាជីវកម្មខុសៗគ្នា និងមានគោលដៅអាជីវកម្មផ្សេងៗគ្នា។ ខាងក្រោមនេះជាប្រភេទ Conversion ដែលគេនិយមប្រើបំផុត៖
🔈ចំនួនបញ្ជាទិញពីគេហទំព័ររបស់អ្នក
🔈ចំនួនអ្នកបញ្ចូលពត៌មាន ទំនាក់ ទំនង
🔈ចំនួនអតិថិជនដែលទូរស័ព្ទមក
🔈ចំនួនអតិថិជនដែលជជែកតាមអ៊ីនធឺណេត
🔈ចំនួនអ្នក subscribe
🔈ចំនួនអ្នកចុះឈ្មោះជាអ្នកប្រើប្រាស់
🔈ចំនួនការដោនឡូត
🔈ចំនួនការប្រើប្រាស់កម្មវិធី
🔈ចំនួនអ្នកប្រើប្រាស់គម្រោងរបស់អ្នក
រង្វាស់ជាក់លាក់មួយចំនួនទៀត ដូចជាពេលវេលាដែលអតិថិជនចំណាយលើវេបសាយ ចំនួនទំព័រក្នុងវេបសាយដែលបានមើល ។ល។
នៅពេលការធ្វើសកម្មភាពរបស់អតិថិជនអ្នកកាន់តែច្រើន នោះអត្រាConversionកាន់តែខ្ពស់ដូចគ្នា។ Conversion Rate ជាសូចនាករមួយសម្រាប់វាស់ចំនួនអ្នកប្រើប្រាស់សរុបដែលបានចូលមើល និងធ្វើសកម្មភាពឆ្លើយតបនឹង Call To Action នៅលើគេហទំព័រ ឬផេករបស់អាជីវកម្ម។ Conversion Rate របស់អ្នកកាន់តែខ្ពស់ វាក៏សបញ្ជាក់ថាធ្វើទីផ្សាររបស់អ្នកកាន់មានប្រសិទ្ធភាពខ្ពស់ដូចគ្នា។
តើគណនា Conversion Rate ដោយវិធីណា?
ឧទាហរណ៍៖ អ្នកទើបតែបានផ្ញើអ៊ីមែល ដើម្បីប្រកាសការចេញផលិតផលថ្មីរបស់អ្នកដល់អតិថិជនចាស់ ១០ ០០០ នាក់ដែលធ្លាប់បានទិញផលិតផលពីមុន។ ក្នុងចំណោមអ្នកទទួលអ៊ីមែល ១០ ០០០ នាក់នោះមាន ៦០០ នាក់បានចុចចុះឈ្មោះដើម្បីបញ្ជាទិញផលិតផលថ្មីជាមុន។ ដូចនេះ Conversion Rate របស់ អ៊ីម៉ែលអ្នកគឺ ៦០០ ៖ ១០ ០០០ = ០,០៦ = ៦%
![]() |
| Image: Hubspot |
Labels: Digital Marketing Tips, Tech Tips

%208%20Ways%20To%20Get%20Started-2.png?width=975&name=Conversion%20Rate%20Optimization%20(CRO)%208%20Ways%20To%20Get%20Started-2.png)

<< Home