Thursday, November 10, 2022

តើអ្វីជា “Omnichannel” ? តើវាមានសារៈសំខាន់ក្នុងការបង្កើតបទពិសោធន៍ ដែលអតិថិជនពេញចិត្តយ៉ាងដូចម្តេច?

 




តើអ្វីជា “Omnichannel” ? តើវាមានសារៈសំខាន់ក្នុងការបង្កើតបទពិសោធន៍ ដែលអតិថិជនពេញចិត្តយ៉ាងដូចម្តេច?

បច្ចុប្បន្ន ក្នុងប្រព័ន្ធវេបសាយ ពាក្យថា “Omnichannel” ឬ “omni-channel” ឬ “omni channel” ជាយន្តការមួយកំពុងមានការពេញនិយមប្រើប្រាស់ដោយបណ្តាអាជីវកម្ម ឬស្ថាប័ន ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវជម្រើសក្នុងការទំនាក់ទំនង និងការទទួលសេវាកម្ម។

“Omni” មកពីពាក្យថា “Omnis” មានន័យថា ទាំងអស់ (All) ឬ សកល (universal)។ ពាក្យ “Omnichannel” អាចមានអត្ថន័យប្រហាកប្រហែលគ្នានឹងពាក្យ “multichannel” មានន័យថា ច្រើន (multiple or many) + “cross channel” មានន័យថា ឆ្លងកាត់គ្នា ឬប្រទាក់គ្នា (to go across) ដូច្នេះ យើងអាចនិយាយថា “Omnichannel” មានន័យថា មាន Channel ច្រើនដែលឆ្លងកាត់គ្នា ឬប្រទាក់គ្នា)?

Omnichannel គឺជាការបន្តផ្តល់បទពិសោធន៍ជាក់ស្តែងដល់អតិថិជន ឬអ្នកប្រើប្រាស់ ប៉ុន្តែ អ្វីជាគន្លឹះពីក្រោយពាក្យ សកល (universe)? គន្លឹះដើម្បីឱ្យអតិថិជនអាចទទួលបានបទពិសោធន៍ល្អបំផុត គឺអនុញ្ញាតឱ្យពួកគេអាចគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន បន្ទាប់មកនិតិវិធីក្នុងការទំនាក់ទំនង ឬទទួលសេវាកម្មរបស់ពួកគេ នឹងបង្កើតជាបទពិសោធន៍ថ្មីៗជាច្រើន ។

អ្វីជាលក្ខណៈខុសគ្នារវាង Multichannel និង Omnichannel ?

Multichannel គឺជាអ្វីដែលបណ្តាអាជីវកម្ម ឬស្ថាប័នភាគច្រើនកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ ឧទាហរណ៍ការបង្កើត Channel ជាច្រើនដូចជា វេបសាយ, ទំព័រBlog, ហ្វេសប៊ុក, កម្មវិធីលើទូរសព្ទដៃ និង Twitter ។ល។ ដើម្បីធ្វើទាក់ទាញ និងទំនាក់ទំនងជាមួយអតិថិជន ឬអ្នកប្រើប្រាស់របស់ពួកគេ។ ប៉ុន្តែ ទោះជាបានបង្កើត Channel ជាច្រើន តែវានៅមានលក្ខណៈដាច់ៗពីគ្នា ដែលយើងមិនអាចចាប់យកបទពិសោធន៍ល្អៗ របស់ អតិថិជន ឬអ្នកប្រើប្រាស់ តាមរយៈ Channel នីមួយៗ។

ចំពោះការអនុវត្តតាម Omnichannel វិញមានលក្ខណៈបង្កើតជា Channel ច្រើនដូចគ្នា ប៉ុន្តែ Channel នីមួយៗមានលក្ខណៈប្រទាក់គ្នា ដែលអតិថិជន ឬអ្នកប្រើប្រាស់ ទោះប្រើតាម Channel ណាក៏អាចទាក់ទងមកន្លែងផ្តល់សេវាតែមួយបានដូចគ្នា ហើយយើងអាចចាប់យកបទពិសោធន៍ល្អៗ របស់ អតិថិជន ឬអ្នកប្រើប្រាស់ តាមរយៈ Channel នីមួយៗបាន ឧ. អតិថិជនចូលចិត្ត ប្រើប្រាស់ channel ណា? ទិញទំនិញប្រភេទណា? ពេលណា ? ភាគច្រើនអាយុប៉ុន្មាន? ។ល។

អាជីវកម្មឬស្ថាប័នណា ដែលចេះបកប្រែទិន្នន័យដែលទទួលបានពី Omnichannel និងយល់ពីអតិថិជនបានច្រើនជាងគេគឺជាអ្នកឈ្នះ។ ការសម្រេចចិត្តចុងក្រោយថាត្រូវទិញនោះគឺអតិថិជនពិចារណ៍លើកកត្តា តម្លៃ, ទំនាក់ទំនង, សេវា និងនិរន្តរភាព។

Labels:

Cambodia Startup Community

 


ការចាប់ផ្តើមអាជីវម្មថ្មីកំពុងកើតជាច្រើនគួរកត់សម្គាល់ ប្រសិនបើអ្នកមានគំនិតក្នុងការដោះស្រាយបញ្ហា ឬគំរូអាជីវកម្ម​ថ្មី។ ខាងក្រោមនេះជា Startup community មួយចំនួនដែលអាចផ្តល់ឱកាសសម្រាប់ការស្វែងយល់ នឹងរៀនសូត្របន្ថែមពីការចាប់ផ្តើម និងអាចជួបអ្នកវិនិយោគទិនផងដែរ។


ស្វែងរកព័ត៌មានបន្ថែម៖

📌impacthubpp



📌Angkor 500



📌Techo Startup Center




📌Khmer Enterprise - សហគ្រិនខ្មែរ



📌Cambodia Investor Club

++English

Many start-ups are emerging remarkably, if you are thinking of solving a problem or business model, here are some startup communities that can provide opportunities for exploring and learning more about starting and meeting investors too. 

Find out more:

📌impacthubpp

📌Angkor 500

📌Techo Startup Center

📌Khmer Enterprise - សហគ្រិនខ្មែរ

📌Cambodia Investor Club

#Cambodiastartupcommunity #Startupcambodai #camdigit



Labels:

Wednesday, November 9, 2022

Conversion ដែលគេនិយមប្រើបំផុត

និយាយឲ្យស្រួលស្ដាប់ទៅ Conversion Rate គឺជាចំនួនអ្នកចូលមើលគេហទំព័រ ឬផេក​អាជីវកម្ម​ ហើយ​​ប្រើ​ប្រាស់​សេវាកម្ម​ ឬ​ទិញ​ផលិតផល​របស់​អ្នក​គិតជា ភាគរយ។ ពាក្យ ”Convert”មាន​ន័យថា អ្វីដែលអ្នកជ្រើសរើសជា “គោលដៅ” ។ ឯ​ម៉ាទ្រីសសម្រាប់គណនា Conversion Rate មានច្រើនដែល​តម្រូវ​ទៅ​តាម​ប្រភេទអាជីវកម្មខុសៗគ្នា និង​មានគោលដៅអាជីវកម្មផ្សេង​ៗគ្នា។ ខាងក្រោមនេះជាប្រភេទ Conversion ដែលគេនិយមប្រើបំផុត៖ 


🔈ចំនួនបញ្ជាទិញពីគេហទំព័ររបស់អ្នក 

🔈ចំនួនអ្នកបញ្ចូលពត៌មាន ទំនាក់ ទំនង 
🔈ចំនួនអតិថិជន​ដែល​ទូរស័ព្ទមក​ 
🔈ចំនួនអតិថិជន​ដែល​​ជជែកតាមអ៊ីនធឺណេត 
🔈ចំនួនអ្នក subscribe 
🔈ចំនួនអ្នកចុះឈ្មោះជាអ្នកប្រើប្រាស់ 
🔈ចំនួនការដោនឡូត 
🔈ចំនួនការប្រើប្រាស់កម្មវិធី 
🔈ចំនួនអ្នកប្រើ​ប្រាស់​គម្រោង​របស់​អ្នក​ 

រង្វាស់ជាក់លាក់មួយចំនួនទៀត ដូចជាពេលវេលាដែលអតិថិជនចំណាយលើវេបសាយ ចំនួនទំព័រក្នុងវេបសាយដែលបានមើល ។ល។ 

នៅពេលការធ្វើសកម្មភាពរបស់អតិថិជនអ្នកកាន់តែច្រើន នោះអត្រាConversionកាន់តែខ្ពស់ដូចគ្នា។ Conversion Rate ជាសូចនាករមួយសម្រាប់វាស់ចំនួនអ្នកប្រើប្រាស់សរុបដែលបានចូលមើល និងធ្វើសកម្មភាពឆ្លើយតបនឹង Call To Action នៅលើគេហទំព័រ ឬផេករបស់អាជីវកម្ម។ Conversion Rate របស់អ្នកកាន់តែខ្ពស់ វាក៏សបញ្ជាក់ថា​ធ្វើ​ទី​ផ្សារ​របស់អ្នកកាន់មានប្រសិទ្ធភាពខ្ពស់ដូចគ្នា។ 

តើគណនា Conversion Rate ដោយវិធីណា? 

ឧទាហរណ៍៖ អ្នកទើបតែបានផ្ញើអ៊ីមែល ដើម្បីប្រកាសការចេញផលិតផលថ្មីរបស់អ្នកដល់អតិថិជនចាស់ ១០ ០០០ នាក់ដែលធ្លាប់បានទិញផលិតផលពីមុន។ ក្នុងចំណោមអ្នកទទួលអ៊ីមែល ១០ ០០០ នាក់នោះមាន ៦០០ នាក់បានចុចចុះឈ្មោះដើម្បីបញ្ជាទិញផលិតផលថ្មីជាមុន។ ដូចនេះ Conversion Rate របស់ អ៊ីម៉ែលអ្នកគឺ ៦០០ ៖ ១០ ០០០ = ០,០៦ = ៦%

Image: Hubspot


Labels: ,

តើបណ្តាញអាជីវកម្ម (Business Networking) គឺជាអ្វី?


Shutterstock.com

តើបណ្តាញអាជីវកម្ម (Business Networking) គឺជាអ្វី?

បណ្តាញអាជីវកម្ម(Business Networking) សំដៅលើការជួប និងភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មផ្សេងទៀត ឬអ្នកជំនាញផ្សេងទៀតដែលមានបទពិសោធន៍អាជីវកម្ម។ បណ្តាញអាជីវកម្មផ្តល់ឱ្យអ្នកនូវក្រុមអ្នកជំនាញ ដៃគូប្រកួតប្រជែង អតិថិជន និងអនុញ្ញាតឱ្យអ្នកទទួលបាន ឬដោះដូរសេវាកម្ម ដំបូន្មាន ចំណេះដឹង ឬផ្សារភ្ជាប់ទំនាក់ទំនងជាមួយពួកគេ។ ការបង្កើតទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មដទៃទៀត ជួយអ្នកពង្រីកឱកាសសម្រាប់ភាពជាដៃគូ ការបណ្តាក់ទុនរួមគ្នា ឬការពង្រីកសម្រាប់អាជីវកម្មរបស់អ្នក។

តើបណ្តាញអាជីវកម្មដំណើរការយ៉ាងដូចម្តេច?


ជាទូទៅ ម្ចាស់អាជីវកម្មអាចចាប់ផ្ដើមស្វែងរកបណ្តាញអាជីវកម្មតាមរយៈការចូលរួមសិក្ខាសាលា វគ្គបណ្ដុះបណ្ដាល ឬកម្មវិធីជួបជុំផ្សេងៗ។ ព្រឹត្តិការណ៍ទាំងនេះជាទូទៅត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់វេទិកាសម្រាប់អ្នកជំនួញ និងម្ចាស់អាជីវកម្មក្នុងស្រុកដើម្បីជួបគ្នា ស្គាល់គ្នា និងផ្លាស់ប្តូរគំនិត។ព្រឹត្តិការណ៍បណ្តាញ ឬការជួបជុំម្ចាស់អាជីវកម្មក្នុងតំបន់នាំមកនូវឱកាសដើម្បីជួប ស្គាល់ និងពិភាក្សាជាមួយម្ចាស់អាជីវកម្មដទៃទៀតដែលនៅក្នុងតំបន់តែមួយ។ វាក៏ជាឳកាសមួយដែល ម្ចាស់អាជីវកម្មអាចស្ទាបស្ទង់ពីអាជីវកម្មស្រដៀងគ្នាពីគម្រូអាជីវកម្មរបស់គេ ការលំបាកនិងបញ្ហាមួយចំនួនដែលគេជួបប្រទះ។ ពេលខ្លះដៃគូប្រកួតប្រជែងក៏អាចក្លាយជាដៃគូសហការដ៏មានសក្តានុពលដូចគ្នា!

តើបណ្តាញអាជីវកម្មផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?


បណ្តាញអាជីវកម្មអាចអនុញ្ញាតឱ្យអ្នកបង្កើតការយល់ដឹងអំពីបច្ចុប្បន្នភាពនៃទីផ្សាររបស់ឧស្សាហកម្មរបស់អ្នក។ បណ្តាញអាជីវកម្មក៏អាចផ្តល់ឱ្យអ្នកនូវអ្នកណែនាំអាជីព ឬទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មដទៃដែលអាចជួយអ្នកជាមួយនឹងបញ្ហាដែលអ្នកកំពុងត្រូវការជំនួយ។

ឧទាហរណ៍៖ ប្រសិនបើអាជីវកម្មរបស់អ្នកត្រូវការសេវាកម្មពីអ្នកគណនេយ្យ គណនេយ្យករ ឬមេធាវី អ្នកអាចស្វែងរកពួកគេតាមរយៈបណ្តាញរបស់អ្នក។ ប្រសិនបើអាជីវកម្មរបស់អ្នកត្រូវការហិរញ្ញប្បទាន អ្នកប្រហែលជាអាចស្វែងរកអ្នកវិនិយោគ ឬអ្នកបណ្តាក់ទុនតាមរយៈបណ្តាញអាជីវកម្មបានដូចគ្នា។

បណ្តាញអាជីវកម្មជាកន្លែងមួយសម្រាប់ពង្រីកចំណេះដឹងរបស់អ្នក ដោយអ្នកអាចទាញយកអត្ថប្រយោជន៍ពីទស្សនៈ និងបទពិសោធន៍ពីមុនៗរបស់ម្ចាស់អាជីវកម្មដទៃ។ ឧទាហរណ៍ថា ប្រសិនបើអ្នកកំពុងចង់នាំចេញផលិតផល ឬសេវាកម្មរបស់អ្នកទៅក្រៅប្រទេស អ្នកប្រហែលជាអាចទទួលបានដំបូន្មានដ៏មានតម្លៃមួយចំនួនពីម្ចាស់អាជីវកម្មផ្សេងទៀតដែលបានធ្វើអាជីវកម្មស្រដៀងគ្នា។

Labels:

វគ្គសិក្សាអនឡាញពី Google ដោយឥតគិតថ្លៃ និងទទួលបានវិញ្ញាបនបត្រថែមទៀតផង




វគ្គសិក្សាអនឡាញពី Google ដោយឥតគិតថ្លៃ និងទទួលបានវិញ្ញាបនបត្រថែមទៀតផង។ តោះបើចុងសបា្តហ៍នេះមិនមានគំរោងទៅណាទេ សូមណែនាំពីវគ្គសិក្សាអនឡាញ អំពីការធ្វើទីផ្សារលើអនឡាញ និងស្វែងរកអតិថិជននៅលើអ៊ីនធឺណិត អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោម៖

📌 Fundamentals of Digital Marketing



https://learndigital.withgoogle.com/digitalgarage/course/digital-marketing

📌 Get a business online 



https://learndigital.withgoogle.com/digitalgarage/course/business-online

📌 Make sure customers find you online



https://learndigital.withgoogle.com/digitalgarage/course/become-searchable-online

📌 Advanced Google Analytics



Labels:

ការធ្វើទីផ្សារបែប 𝗜𝗻𝗯𝗼𝘂𝗻𝗱 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 ​ / 𝗢𝘂𝘁𝗯𝗼𝘂𝗻𝗱 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴

𝗜𝗻𝗯𝗼𝘂𝗻𝗱 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 
ការធ្វើទីផ្សារបែប 𝐈𝐧𝐛𝐨𝐮𝐧𝐝 គឺជាវិធីសាស្រ្តអាជីវកម្មមួយ ដែលទាក់ទាញអតិថិជនដោយការបង្កើតមាតិកា (Content) ឬបទពិសោធន៍ដែលផ្តល់អត្ថប្រយោជន៍ ទៅដល់អតិថិជន។ វាអាចធ្វើបានតាមវិធីដូចជា៖ 
- ការបង្កើតមាតិកា (Content Creation)
- គាំទ្រ ឬឧបត្ថម្ភព្រឹត្តិការណ៍អ្វីមួយ (Support or sponsor event)
- ការធ្វើសិក្ខាសាលាចែករំលែក (Webinar)
-​ ការបង្កើតឲ្យមានការនិយាយតៗគ្នា (Word-of-mouth)

Image: Hubspot


 𝗢𝘂𝘁𝗯𝗼𝘂𝗻𝗱 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴

សម្រាប់ ការធ្វើទីផ្សារបែប 𝐎𝐮𝐭𝐛𝐨𝐮𝐧𝐝 ឬគេអាចហៅវាថា 𝐈𝐧𝐭𝐞𝐫𝐫𝐮𝐩𝐭𝐢𝐨𝐧 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 គឺជាវិធីសាស្រ្តអាជីវកម្មមួយ ផ្សាព្វផ្សាយចំពោះអតិថិជនគោលដៅនូវ មាតិកា ដែលពេលខ្លះអាចមានលក្ខណៈរំខាន ព្រោះមិនមែនគ្រប់ការផ្សាព្វផ្សាយ គឺជាផលិតផល ឬសេវាកម្មដែលអតិថិជនចង់បានជានិច្ចនោះទេ។ វាអាចធ្វើបានតាមវិធីដូចជា៖ 
- ផ្សព្វផ្សាយផលិតផល ឬសេវាកម្មលើបណ្ដាញសង្គម (Social Media Advertising: Facebook, Instagram, LinkedIn..)
- ផ្សព្វផ្សាយតាមទូរស័ព្ទ (Telemarketing or Cold calling)
- បោះពុម្ពផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយ ដូចជា តាមរយៈកាសែត ឬទស្សនាវដ្តី (Print media advertising)
- ផ្សព្វផ្សាយតាមរយៈសារអេឡិចត្រូនិក (E-mail spam)
- ផ្សព្វផ្សាយតាមរយៈ ទូរទស្សន៍ និងវិទ្យុ (TV/radio advertise

Labels: