Thursday, November 10, 2022

តើអ្វីជា “Omnichannel” ? តើវាមានសារៈសំខាន់ក្នុងការបង្កើតបទពិសោធន៍ ដែលអតិថិជនពេញចិត្តយ៉ាងដូចម្តេច?

 




តើអ្វីជា “Omnichannel” ? តើវាមានសារៈសំខាន់ក្នុងការបង្កើតបទពិសោធន៍ ដែលអតិថិជនពេញចិត្តយ៉ាងដូចម្តេច?

បច្ចុប្បន្ន ក្នុងប្រព័ន្ធវេបសាយ ពាក្យថា “Omnichannel” ឬ “omni-channel” ឬ “omni channel” ជាយន្តការមួយកំពុងមានការពេញនិយមប្រើប្រាស់ដោយបណ្តាអាជីវកម្ម ឬស្ថាប័ន ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវជម្រើសក្នុងការទំនាក់ទំនង និងការទទួលសេវាកម្ម។

“Omni” មកពីពាក្យថា “Omnis” មានន័យថា ទាំងអស់ (All) ឬ សកល (universal)។ ពាក្យ “Omnichannel” អាចមានអត្ថន័យប្រហាកប្រហែលគ្នានឹងពាក្យ “multichannel” មានន័យថា ច្រើន (multiple or many) + “cross channel” មានន័យថា ឆ្លងកាត់គ្នា ឬប្រទាក់គ្នា (to go across) ដូច្នេះ យើងអាចនិយាយថា “Omnichannel” មានន័យថា មាន Channel ច្រើនដែលឆ្លងកាត់គ្នា ឬប្រទាក់គ្នា)?

Omnichannel គឺជាការបន្តផ្តល់បទពិសោធន៍ជាក់ស្តែងដល់អតិថិជន ឬអ្នកប្រើប្រាស់ ប៉ុន្តែ អ្វីជាគន្លឹះពីក្រោយពាក្យ សកល (universe)? គន្លឹះដើម្បីឱ្យអតិថិជនអាចទទួលបានបទពិសោធន៍ល្អបំផុត គឺអនុញ្ញាតឱ្យពួកគេអាចគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន បន្ទាប់មកនិតិវិធីក្នុងការទំនាក់ទំនង ឬទទួលសេវាកម្មរបស់ពួកគេ នឹងបង្កើតជាបទពិសោធន៍ថ្មីៗជាច្រើន ។

អ្វីជាលក្ខណៈខុសគ្នារវាង Multichannel និង Omnichannel ?

Multichannel គឺជាអ្វីដែលបណ្តាអាជីវកម្ម ឬស្ថាប័នភាគច្រើនកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ ឧទាហរណ៍ការបង្កើត Channel ជាច្រើនដូចជា វេបសាយ, ទំព័រBlog, ហ្វេសប៊ុក, កម្មវិធីលើទូរសព្ទដៃ និង Twitter ។ល។ ដើម្បីធ្វើទាក់ទាញ និងទំនាក់ទំនងជាមួយអតិថិជន ឬអ្នកប្រើប្រាស់របស់ពួកគេ។ ប៉ុន្តែ ទោះជាបានបង្កើត Channel ជាច្រើន តែវានៅមានលក្ខណៈដាច់ៗពីគ្នា ដែលយើងមិនអាចចាប់យកបទពិសោធន៍ល្អៗ របស់ អតិថិជន ឬអ្នកប្រើប្រាស់ តាមរយៈ Channel នីមួយៗ។

ចំពោះការអនុវត្តតាម Omnichannel វិញមានលក្ខណៈបង្កើតជា Channel ច្រើនដូចគ្នា ប៉ុន្តែ Channel នីមួយៗមានលក្ខណៈប្រទាក់គ្នា ដែលអតិថិជន ឬអ្នកប្រើប្រាស់ ទោះប្រើតាម Channel ណាក៏អាចទាក់ទងមកន្លែងផ្តល់សេវាតែមួយបានដូចគ្នា ហើយយើងអាចចាប់យកបទពិសោធន៍ល្អៗ របស់ អតិថិជន ឬអ្នកប្រើប្រាស់ តាមរយៈ Channel នីមួយៗបាន ឧ. អតិថិជនចូលចិត្ត ប្រើប្រាស់ channel ណា? ទិញទំនិញប្រភេទណា? ពេលណា ? ភាគច្រើនអាយុប៉ុន្មាន? ។ល។

អាជីវកម្មឬស្ថាប័នណា ដែលចេះបកប្រែទិន្នន័យដែលទទួលបានពី Omnichannel និងយល់ពីអតិថិជនបានច្រើនជាងគេគឺជាអ្នកឈ្នះ។ ការសម្រេចចិត្តចុងក្រោយថាត្រូវទិញនោះគឺអតិថិជនពិចារណ៍លើកកត្តា តម្លៃ, ទំនាក់ទំនង, សេវា និងនិរន្តរភាព។

Labels: